Asia Euro University  
  Joke  
 
      អត់បេះដូង  
     
 
នៅក្នុងមន្ទីរពេទ្យឯកជនមួយ ដែលនៅក្រៅបន្ទប់របស់អ្នកជំងឺ មានកៅអីជាជួរសម្រាប់ឱ្យ អង្គុយរង់ចាំ។ នៅក្បែរបន្ទប់ ICU មីងសឿន និងមនុស្សម្នាពីរ-បីនាក់ទៀតដែលជាសាច់ ញាតិអ្នកជំងឺក្បែរៗនោះកំពុងពិភាក្សាគ្នាពីអ្នកជំងឺម្នាក់ៗដែលត្រៀមវះកាត់បេះដូង។

- មីងសឿន និយាយទៅកាន់សាច់ញាតិអ្នកជំងឺម្នាក់ទៀតៈ
នែ៎ ខ្ញុំឮថា អ្នកជំងឺក្បែរបន្ទប់យើង នឹងត្រូវវះកាត់បេះដូង

- ស្រ្តី នៅក្បែរនោះក៏លាន់មាត់ ខ្ញុំឮថា អាជំងឺបេះដូងនេះហ៎ាស់ វាសាហាវណាស់អ្នក ស្រួលមិនស្រួល វាអាចស្លាប់បាន! ព្រោះគ្រូពេទ្យប្រាប់ថា មនុស្សយើង បើអត់បេះដូង យើងនឹង ស្លាប់។

- បុរស ម្នាក់ដែលដើរកាត់ទីនោះក៏លាន់មាត់តបភ្លាមៗ
វាមិនដែលមាន.! ពូសុខ នៅភូមិខ្ញុំគាត់មានបេះដូងណា គាត់ដើរលក់តែដូង ម៉េចក៏គាត់មិន ស្លាប់ខ្ញុំឃើញគាត់រស់ទល់សព្វថ្ងៃ!

មីងសឿន និងស្រ្តីក្បែរនោះងើបមុខមើលបុរសនោះ  អុញ.........?
 
និពន្ធដោយ វ៉ាន រ៉ាដូ (អតីតនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្នែកម៉ាឃីតធីង)
     
    Previous | Next
 
         
Last modified May 09, 2011
Best viewed with IE 5+, Mozilla Firefox (1024 X 768 px)
© 2011 Asia Euro University, Cambodia
All Rights Reserved