Asia Euro University  
  Joke  
 
      ទឹកកកថ្លែ!  
     
 
ពូ ចាន់ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយមានប្រពន្ធឈ្មោះ គ្រុយ។ ប្តីប្រពន្ធគាត់ ទាំងពីរនាក់មានចិត្តដូចគ្នាណាស់ ហើយត្រូវបានអ្នកស្រុក អ្នកភូមិដាក់ងារថា ម៉ៅស្វិត ពោលគឺមិនដែលហានចំណាយលុយទិញអ្វីៗផ្តេសផ្តាសនោះទេ។ ពូចាន់មានទន្លាប់មក ហូបបាយទឹកនៅផ្ទះនាវេលាថ្ងៃត្រង់ដោយមិនចំណាយលុយផ្តេសផ្តាសទិញបាយផ្សារហូប ឡើយ។ ថ្ងៃមួយបន្ទាប់ពីបានដឹកម៉ូយទទួលបានប្រាក់គួរសម ក៏ដល់ពេលល្មមត្រូវត្រឡប់ ទៅផ្ទះ ហើយថ្ងៃនេះអាកាសធាតុក្តៅខុសពីធម្មតា ដែលធ្វើឱ្យគាត់មានអារម្មណ៍ស្រេកទឹក យ៉ាងខ្លាំង ក៏សម្រេចចិត្តដកលុយដែលគាត់រកបានទិញទឹកកក ៥០០រៀល នឹកថានឹងផឹក ឱ្យត្រជាក់ចិត្តម្តង។

បន្ទាប់ពីទិញបានហើយ គាត់ក៏បង្គាប់ឱ្យអ្នកលក់ចងខ្សែឱ្យគាត់ ដើម្បីស្រួលព្យួរដៃម៉ូតូ។ ព្រះអើយចំងាយពីកន្លែងទិញ និងផ្ទះគាត់មិនជិតឯណា! ទំរាំតែដល់ផ្ទះ ទឹកកកសឹងរលាយ អស់ជាងពាក់កណ្តាលទៅហើយ! មិនដែលឯណាទើបតែទិញលើកទីមួយ។

ទៅដល់ផ្ទះគាត់ខំអួតប្រពន្ធថា គាត់បានទិញទឹកកកមកផឹកថ្ងៃនេះ ស្របពេលដែលអាកាស ធាតុក្តៅខុសប្លែកយ៉ាងនេះ។

- ប្រពន្ធក្រឡេកឃើញក៏លានមាត់សួរប្តីភ្លាមៈ ឯងទិញប៉ុន្មានរយហ្នឹង?
- ប្តីឆ្លើយតបភ្លាមៈ ទិញ៥០០រៀល
- ប្រពន្ធគក់ទ្រូងៈ ស្លាប់ហើយៗ....!!ឯងទិញទឹកកកឯណា? គេទិញ៥០០បានប៉ុនណាណី ខុសអីតែឯងទិញ៥០០ បានប៉ុនបាតដៃ? ឯងចាញ់បោកគេហើយ
- ប្តីតបៈ អើ....មែនវើយ! (ដោយគាត់មិនបានគិតថា ទឹកកកចងខ្សែព្យួដៃម៉ូតូ ត្រូវថ្ងៃ ត្រូវ ខ្យល់ តើវារលាយអស់ប៉ុណ្ណា!)
ប្រពន្ធក៏បង្គាប់ឱ្យប្តីទៅដូរយកលុយវិញភ្លាម
ពូចាន់ ដោយខ្លាច់ប្រពន្ធពេកក៏ប្រញាប់ប្រញាល់យកទឹកកកដែលបានទិញនោះទៅដូរយក លុយវិញតាមបង្គាប់ប្រពន្ធ។ មានអីមិនទាន់បានដល់ពាក់កណ្តាលផ្លូវផង ទឹកកកក៏រលាយ អស់សល់តែខ្សែចង។

ដោយខ្លាចប្រពន្ធបន្ទោស គាត់ក៏ប្រាប់ប្រពន្ធថាគាត់ដូរយកលុយវិញបានហើយ....
- ប្រពន្ធឆ្លើយៈ អើ អញ្ជឹងទើបត្រឹមត្រូវ.......!!!!

. ហេតុតែរិសថាំ មិនពិចារណាសោះ - ខាតទាំងសាំងទៅដូ
                                                           - ខាតទាំងលុយទិញ
                                                           - ហើយទឹកកកក៏មិនបានផឹក
 
និពន្ធដោយ វ៉ាន រ៉ាដូ (អតីតនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្នែកម៉ាឃីតធីង)
     
    Previous | Next
 
         
Last modified May 09, 2011
Best viewed with IE 5+, Mozilla Firefox (1024 X 768 px)
© 2011 Asia Euro University, Cambodia
All Rights Reserved