Under Graduate Study  
 
 
Click Here
(for download Khmer Unicode)
 
 
 
  Department of Foundation Year
 
       
  Course Description
     
  គោលបំណងនៃមុខវិជ្ជានីមួយៗរបស់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានៈ  
       
    សិក្សាអំពីវប្បធម៌  
       
    និស្សិតនឹងទទួលបានចំណេះដឹងដូចតទៅៈ ចេះសរសេរ និងនិយាយអំពីប្រធានបទដែលមានក្នុងកម្មវិធីសិក្សាយ៉ាងច្បាស់ លាស់ និងមានប្រសិទ្ធភាពខ្ពស់ចេះប្រើវាក្យសព្ទតាមប្រធានបទនានា ចេះអាន និង ស្តាប់ភាសាអង់គ្លេសបានប្រសើរជាងមុន។ និស្សិតនឹងយល់ពីអ្វីទៅដែលហៅថាវប្បធម៌ (What is Culture?) តម្លៃវប្បធម៌ និងប្រពៃណីនៅអាស៊ី (The traditional culture values of Asia) និងសាសនានៅអាស៊ី (The religions of Asia)  
 
    កុំព្យូទ័ររដ្ឋបាល  
       
    គោបំណងចំបងនៃមុខវិជ្ជានេះគឺជួយឱ្យនិស្សិតមានចំណេះដឹងក្នុងការប្រើបា្រស់កុំព្យូទ័រ លើផ្នែករដ្ឋបាលដែលអាចជួយជំរុញ ការងារការិយាល័យ និងការងារផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពស្របនឹងទីផ្សារការងារទូទៅនាពេលបច្ចុប្បន្ន។  
       
    រដ្ឋបាលសាធារណៈ  
       
    ក្នុងការសិក្សាវគ្គនេះគឺផ្តោតទៅលើសញ្ញាណទូទៅនៃរដ្ឋបាល។ អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ដែលមានទាំងប្រព័ន្ធមជ្ឈការ វិសហមជ្ឈការ និងវិមជ្ឈការ។ អំពីស្ថាប័ន រដ្ឋបាល ដែលសិក្សាលើរចនាសម្ព័ន្ធ ដំណើការប្រព្រឹត្តិទៅរបស់ក្រសួង ស្ថាប័ន នៅថ្នាក់កណ្តាល អង្គភាព និងអាជ្ញាធរនៅតាមមូលដ្ឋាន។ អំពីលិខិតបទដ្ឋានគតិយុត្តដែលត្រូវសិក្សាលើប្រភេទនីមួយៗ និង ប្រភេទសំខាន់ៗនៃលិខិតរដ្ឋបាលដែលជាមធ្យោបាយ ផ្លូវការក្នុងការទំនាក់ទំនងរបស់ស្ថាប័នរបស់រដ្ឋ ព្រមទាំងកាតព្វកិច្ច ទាំង ក្នុងនិងក្រៅម៉ោងធ្វើការរបស់មន្រ្តីរាជការ និងភារកិច្ចនានារបស់ភ្នាក់ងាររដ្ឋបាល។  
       
    គ្រឹៈភាសាអង់គ្លេស ១-ក និង ១-ខ  
       
    ចេះសរសេរ និងនិយាយព្រមទាំងវេយ្យករណ៍ទាំង៣កាលយ៉ាងមានប្រសិទ្ធភាព។ ចេះប្រើវាក្យសព្ទតាមប្រធានបទនានា ចេះអាន និងស្តាប់ភាសាអង់គ្លេសបានប្រសើជាងមុន។  
       
    គ្រឹៈនៃភាសាសរសេរ ១-ក និង ១-ខ  
       
    យល់ដឹងនូវការប្រើប្រាស់ចំណេះដឹងវេយ្យករណ៍ ទាក់ទងនឹងការតាក់តែងឃ្លាប្រយោគប្រកបដោយភាពជំនាញ សុក្រឹតភាព និងភាពជឿជាក់លើការសរសេរប្រយោគ។ យល់ដឹងពីកិរិយាស័ព្ទជំនួយ និងកន្សោមកិរិយាស័ព្ទ កិរិយាស័ព្ទបង្ហាញអំពើ និង កិរិយាស័ព្ទភ្ជាប់ប្រធាន និងកម្មបទនៃប្រយោគ កិរិយាស័ព្ទ និងស័ព្ទបរិវារពាក្យ បំពេញន័យ ធ្នាក់ ឈ្នាប់ និងប្រភេទសំណង់ឃ្លា ជាច្រើនទៀតព្រមទាំងការបង្កើតប្រយោគ ដូចជា ប្រយោគឯករាជ្យ និងអនុប្រយោគរង អនុប្រយោគជានាម អនុប្រយោគ ជាគុណនាម អនុប្រយោគជាគុណកិរិយា។ល។  
       
    អក្សរសិល្ប៍  
       
    ជួយនិស្សិតឱ្យចេះវិភាគ និងពិចារណាសិល្ប៍វិធីនៃរឿងនិទាន ចេះប្រែសម្រួលអត្ថន័យនៃផ្ទៃរឿង ចេះយល់នូវរបៀបតែងនិពន្ធ និងប្រើប្រាស់ភាសា និងចំណេះដឹងទូទៅនៃរឿង។  
       
    ការណែនាំអំពីបរិស្ថាន  
       
    និស្សិតនឹងយល់ពីអ្វីទៅដែលហៅថាបរិស្ថាន? ស្ថានភាពបរិស្ថានទូទៅ ស្ថានភាពប្រជាជននិងបរិស្ថាន ផលវិបាកនៃការបំផ្លាញ ព្រៃឈើ ការថែរក្សាជីវសាស្រ្តចម្រុះ។  
       
    សិក្សាពីសង្គម  
       
    និស្សិតនឹងទទួលបានចំណេះដឹងដូចតទៅៈ ចេះសរសេរ និងនិយាយអំពីប្រធានបទដែលមានក្នុងកម្មវិធីសិក្សាយ៉ាងច្បាស់ លាស់ និងមានប្រសិទ្ធភាពខ្ពស់ ចេះប្រើវាក្សសព្ទតាមប្រធានបទនានា ចេះអាន និងស្តាប់ភាសាអង់គ្លេសបានប្រសើជាងមុន។  
       
    វប្បធម៌-អរិយធម៌ខ្មែរ  
       
    និស្សិតនឹងមានមោទនៈភាពចំពោះជាតិខ្មែរក្រោយពិសិក្សានូវមុខវិជ្ជានេះ។ ព្រោះគេអាចយល់ដឹងបានអំពីស្នាដៃរបស់បុព្វបុរស របស់ខ្មែរក្នុងការស្ថាបនាឡើងនូវមូលដ្ឋានគ្រឹះនៃវប្បធម៌ អរិយធម៌របស់ជាតិខ្មែរដែលជាជាតិមួយមានវ័យចំណាស់ និងមានកេរ្តិ៍ ឈ្មោះល្បីល្បាញនៅតំបន់ភូមិភាគ អាស៊ី អាគ្នេយ៍យើងនេះ។  
       
    គណិតវិទ្យាអនុវត្ត  
       
    ក្នុងមុខវិជ្ជានេះមានចំនុចសំខាន់ៗដែលត្រូវបានលើកយកមកសិក្សាគឺស្វ៊ីត និងស៊េរី ម៉ាទ្រីសដេទ័រមីណង់និង ប្រព័ន្ធសមីការ លីនេអ៊ែរ អនុគមន៍ពិតមានមួយអថេរពិត ដេរីវេ និងអាំងតេក្រាល អនុគមន៍ពិតមានច្រើនអថេរពិត ដេរីវេដោយផ្នែកដេរីវេសរុប និងបរមា និងចំណោទកម្មវិធីលីនេអ៊ែរ។  
       
    ណែនាំអំពីអាជីវកម្ម  
       
    មុខវិជ្ជានេះផ្តោតរួមទៅលើទស្សនៈទាន និងមូលដ្ឋាននៃផ្នែកសំខាន់នៅក្នុងអាជីវកម្មដូចជាមូលដ្ឋានគ្រឹះនៃអាជីវកម្ម និង សេដ្ឋកិច្ច ការយល់ដឹងពីសារៈសំខាន់ និងរបៀបចាប់ផ្តើមអាជីវកម្មធនតូច ទំរង់សំខាន់ៗទាំងបីនៃអាជីវកម្ម ការយល់ដឹងពី ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អាជីវកម្មចំពោះសង្គមទាំងមូល ការយល់ដឹងពីររបៀបនៃការគ្រប់គ្រង និងការគ្រប់ គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងរបៀបនៃការគ្រប់គ្រងផលិតកម្មនៅក្នុងអាជីវកម្មមួយ។  
       
    ទស្សនវិជ្ជា  
       
    ក្នុងវគ្គនេះផ្តោតសំខាន់ទៅលើថាតើទស្សនវិជ្ជាជាអ្វី? សញ្ញាណនៃទ្រឹស្តីពុទ្ធិ តម្លៃមនុស្ស ទស្សនវិជ្ជាសីលធម៌ ទស្សនវិជ្ជាសង្គម និងនយោបាយ ទស្សវិជ្ជាច្បាប់ និងទស្សនវិជ្ជាសាសនា។  
       
    ទ្រឹស្តីសេដ្ឋកិច្ច  
       
    ក្នុងមុខវិជ្ជានេះ នឹងសិក្សាទៅលើដូចម្តេចដែលហៅថាសេដ្ឋកិច្ច? សេដ្ឋកិច្ចទីផ្សារ? ទ្រឹស្តីនៃតម្រូវការនិងការផ្គត់ផ្គង់រូបិយវត្ថុនិង សេដ្ឋកិច្ច ការគណនានៃតម្លៃរបស់រូបិយវត្ថុ សេដ្ឋកិច្ចផលិតកម្ម និងការសិក្សាផ្តោតទៅលើការរៀបចំ និងគ្រប់គ្រងសហគ្រាស។  
       
    មូលដ្ឋានគ្រឹះគណនេយ្យ  
       
    ផ្តោតទៅលើការកំណត់ ការវាស់វែង ការកត់ត្រា បញ្ជូន និងការបកស្រាយនូវប្រតិបត្តិការណ៍សេដ្ឋកិច្ចរបស់អង្គភាពអាជីវកម្ម ក្នុងកំឡុងពេលមួយជាក់លាក់។  
       
    ការណែនាំអំពីទេសចរណ៏  
       
    មុខវិជ្ជាផ្តោតសំខាន់ទៅលើខ្លឹមសារមួយចំនួនដូចជាទេសចរណ៏ និងការធ្វើដំណើរ អង្គការ ទេសចរណ៏ ការីឧស្សាហ៍កម្ម ទេសចរណ៏ ធនធានទេសចរណ៏ ផលិតផល និងសេវាកម្មទេសចរណ៏ ទីផ្សារទេសចរណ៏ ឥទ្ធិពលនៃវិស័យទេសចរណ៏ទៅលើ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។  
       
    គ្រប់គ្រងការិយាល័យជួរមុខ  
       
    គឺផ្តោតសំខាន់តែទៅលើការគ្រប់គ្រងការិយាល័យជួរមុខនៅក្នុងសណ្ឋាគារតែប៉ុណ្ណោះ។  
       
    ចំណុចសំខាន់នៃបច្ចេកវិជ្ជាព័ត៌មាន ១-ក និង ១-ខ (Information Technology Essential)  
       
    ក្នុងវគ្គនេះវាផ្តល់នូវការណែនាំយ៉ាងច្បាស់ទៅលើឧស្សាហ៍កម្មផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងការបង្ហាញស៊ីជម្រៅទៅលើ Personal Computer, Hardware, Operating System និស្សិតសិក្សាពីតួនាទីនៃ Hardware ផ្សេងៗនិង Software Components ជាមួយការអនុវត្តជាក់ស្តែងលើការថែរក្សា និងសុវត្តិភាព។ តាមសកម្មភាពក្នុង Lab និស្សិតរៀនពីរបៀបដោះស្រាយបញ្ហាដែល កើតឡើងនៅលើ Hardware and Software។ មេរៀននេះត្រូវបានអនុវត្តចំនួន ២ ឆមាស ដែលឆមាសទី១ ចាប់ពីមេរៀនទី១ ដល់មេរៀនទី៧ ឆមាសទី២ ចាប់ពីមេរៀនទី៧ ដល់មេរៀនទី១០។​ រាល់ការបញ្ចប់នូវមេរៀននិមួយៗនិស្សិតត្រូវធ្វើការប្រឡង បញ្ចប់មេរៀន។ ចុងបញ្ចប់ការប្រឡងចុងក្រោយនិស្សិតនឹងទទួលបាននូវការបញ្ជាក់សញ្ញាបត្របញ្ចប់វគ្គសិក្សា (Certificate Completion Course ITE) ពី Cisco Networking Academy  
       
    កម្មវិធីភាសា ស៊ី បូក បូក ១-ក និង ១-ខ  
       
    មុខវិជ្ជា C++ មានគោលបំណងផ្តល់ឱ្យនិស្សិតដែលសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានទាំងអស់ឱ្យយល់ដឹងអំពីមូលដ្ឋានគ្រឹះសម្រាប់ ការសរសេរកម្មវិធី ដើម្បីផ្តល់នូវភាពងាយស្រួលដល់ការសិក្សានៅភាសាសរសេរកម្មវិធីផ្សេងៗ។ ជាការពិតមុខវិជ្ជានេះមាន សារៈសំខាន់បំផុតសម្រាប់និស្សិតដែលមានបំណងចង់ក្លាយជាអ្នកសរសេរកម្មវិធីផេ្សងៗ។ ម្យ៉ាងវិញទៀតមុខវិជ្ជានេះមានការ កែប្រែមួយចំនួនថ្មីៗដែលផ្តល់ឱ្យមានភាពងាយស្រួលដល់ការសិក្សាបច្ចេកវិជ្ជាក្រោយៗ។  
       
 
 
         
 
  Last modified April 20, 2010
Best viewed with IE 5+, Mozilla Firefox (1024x768 px)
©2010 Asia Euro University, Cambodia
All Rights Reserved