Under Graduate Study  
 
 
Click Here
(for download Khmer Unicode)
 
 
 
  Department of Foundation Year
 
       
 
 
       
    អារម្ភកថា  
 
    សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់កំណើតពី “អង្គការ អាស៊ី អឺរ៉ុប” នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០២ ហើយមកទល់នឹង បច្ចុប្បន្នបានបណ្តុះបណ្តាលដល់និស្សិតជាច្រើនពាន់នាក់លើមុខវិជ្ជា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិទ្យាសាស្រ្តកុំព្យូទ័រ ភាសាអង់គ្លេស និងច្រើនមុខជំនាញឯកទេស ដែលប្រកបដោយសមត្ថភាព និងសក្តានុពលសម្រាប់បម្រើឱ្យទីផ្សារការងារ ទូទាំងប្រទេស។ នាឆ្នាំខាងមុខៗនេះសាកលវិទ្យាល័យត្រូវដោះស្រាយនូវបញ្ហាសំខាន់ៗមួយចំនួនជាពិសេសកំណើននៃតម្រូវ ការ ការបណ្តុះបណ្តាលទាំងចំនួននិស្សិតដែលបានដាក់ពាក្យសិក្សាព្រមទាំងចំនួនមុខជំនាញ និងឯកទេសដែលត្រូវបណ្តុះ បណ្តាលដោយយោងលើកំណើនប្រជាពលរដ្ឋ និងតម្រូវការទីផ្សារការងារពេលអនាគត។ បន្ថែមពីលើនេះទៀត សាកលវិទ្យាល័យត្រូវធ្វើការប្រកួតប្រជែងជាមួយស្ថាប័នបណ្តុះបណ្តាលឯទៀតទាំង ឯកជន និងសាធារណៈ ក៏ដូចជាត្រូវ អភិវឌ្ឍតាមការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិជ្ជាផងដែរ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ព្រមទាំងអនុវត្តឱ្យ កាន់តែបានល្អ និងមានប្រសិទ្ធិភាពនូវផ្តល់ការទទួលស្គាល់គុណភាពអប់រំលើដំណើរការបណ្តុះបណ្តាល ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតរៀបចំ និងកែលម្អនូវផែនការយុទ្ធសាស្ត្រ ២០០៩-២០១២។ ផែនការនេះ ត្រូវបានចងក្រងដោយមានការចូលរួម និងផ្តល់យោបល់ពីសំណាក់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងភាគី ដែលពាក់ព័ន្ធមួយចំនួនទៀតរបស់សាកលវិទ្យាល័យហើយត្រូវបានផ្តល់ការយល់ព្រមពីសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៅក្នុងអង្គប្រជុំថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០០៨។ ផែនការយុទ្ធសាស្រ្តនេះបានកំណត់នូវ ចក្ខុវិស័យ បេសសកម្ម វត្ថុបំណង និងគោលដៅរបស់ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋានព្រមទាំងលើកទិសដៅយុទ្ធសាស្រ្ត សម្រាប់សម្រេចអោយបានក្នុងកំឡុងពេល ៥ឆ្នាំខាងមុខ។ យើងមានជំនឿយ៉ាងមុតមាំថា គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងភាគីពាក់ព័ន្ធទាំងអស់ នឹងរួមកំលាំងគ្នាជាធ្លុងមួយក្នុងការសម្រេចនូវទិសដៅ ជាយុទ្ធសាស្រ្តដែលខ្លួនបានកំណត់សំដៅកសាង និងអភិវឌ្ឍ ដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋានអោយកាន់តែមានប្រសិទ្ធិភាព ក្នុងការបណ្តុះបណ្តាលលើមុខវិជ្ជានិង ជំនាញឯកទេសផ្សេងៗ ប្រកបដោយសមត្ថភាពសក្តានុពល និងក្រមសីលធម៌ខ្ពស់លើវិជ្ជាជីវរបស់ខ្លួនក្នុងការលើក កម្ពស់កម្រិតជីវភាព របស់ប្រជាពល រដ្ឋ និងកាត់បន្ថយភាពក្រីក្រដែលជាការចូលរួមកសាងការពារ និងអភិវឌ្ឍប្រទេសជាតិស្របតាមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលដែលមាន សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។  
       
    ប្រវត្តិដេប៉ាតឺម៉ង់ឆ្នាំសិក្សាមូលដ្ឋាន  
       
   

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចាប់ផ្តើមដំណើរការកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដំបូងបង្អស់នៅឆ្នាំសិក្សា ២០០៥-២០០៦។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្កើតដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានជាផ្លូវការនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០០៦ តាម សេចក្តីប្រកាសលេខ ១៣ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅឆ្នាំសិក្សា ២០០៥-២០០៦ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានទទួលស្គាល់ការបណ្តុះបណ្តាលបណ្ណោះអាសន្នដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជា ហើយនៅឆ្នាំសិក្សា ២០០៦-២០០៧ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានទទួលស្គាល់ការបណ្តុះបណ្តាលពេញសិទ្ធិ សម្រាប់រយៈពេល ៣ឆ្នាំ ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

 
       
 
 
 
  Last modified June 25, 2010
Best viewed with IE 5+, Mozilla Firefox (1024x768 px)
©2010 Asia Euro University, Cambodia
All Rights Reserved